Saturday, May 12, 2018

អភិវឌ្ឍន៍សហគមន៍

អភិវឌ្ឍន៍សហគមន៍

ក. ប្រវត្តិដើមកំណើតរបស់សហគមន៍/សហករណ៍
          កាលពី១៥០ឆ្នាំមុន នៅអ៊ឺរ៉ុប កសិករ កម្មការ និងសិប្បករតូចតាចបានស្ថិតនៅស្ថានភាពដ៏លំបាក ជាពិសេសភាពក្រីក្រ ខ្វះចំណីអាហារ ការជំពាក់បំណុលឈ្មួញយ៉ាងធ្ងន់ធ្ងរ និងបង្ខំចិត្តទិញទំនិញតំលៃថ្លៃពីឈ្មួញ តែលក់ផលិតផលអោយគេវិញក្នុងតំលៃថោក។នៅពេលនោះក្រុមអ្នកក្រីក្រ ឬវណ្ណៈអធន មានជំរើសពីរ

ទី១ គឺត្រូវចាប់ដៃគ្នាដើម្បីផលប្រយោជន៍ខ្លួនឯង។
ទី២ ចូលរួមជាមួយលំលាំងបដិវត្ត។           
          ជាទូទៅ ភាគច្រើនក្រុមអ្នកក្រីក្រជ្រើសយកជម្រើសទី១គឺបង្កើតជាសហករណ៍ដោយមានការជួយជ្រោមជ្រែង និងដឹកនាំពីបុគ្គលសំខាន់ៗមួយចំនួននៅដំណាក់កាលដំបូង។លោក រ៉ូបឺត អូវិន (Robert Owen) ត្រូវបានអ្នកខ្លះចាត់ទុកថា ជាបិតាសហគរណ៍ដោយគំនិតរបស់គាត់ត្រូវបានយកមកអនិវត្ត ក្នុងការបង្កើតសហករណ៍ បានជោគជ័យលើកទី១ នៅឆ្នាំ១៨៤៤ នៅ(Rochdel) នៃប្រទេសអង់គ្លេស ដោយមានមនុស្សមួយក្រុម ដែលមានគ្នា២៨នាក់។ អ្នកដែលបង្កើតសហករណ៍ដំបូងនៅប្រទេសអង់គ្លេសសុទ្ធតែទទួលនូវការធ្វើបាប កេងប្រវញ្ញ័ពីព្រោះថៅកែរោងចក្រ បានផ្តល់ប្រាក់ខែតិចអោយកម្មករហើយលក់ទំនិញអោយកម្មករក្នុងតំលៃថ្លៃ។ណាមួយទំនិញដែលលក់អោយកម្មករមានគុណភាពទាប។ហេតុនេះហើយក្រយពីការសន្សំប្រាក់រួមគ្នាអស់រយៈពេល១ឆ្នាំ កម្មការសំរេចចិត្តរួមគ្នាចូលទុន បង្កើតអោយមានហាងសំរាប់ទិញ និងលក់ទំនិញដល់កម្មករដែលជាសមានជិកសហគមន៍/សហករណ៍នៅឆ្នាំ១៨៤៤។ តាមរយៈការទិញដុំមកពីទីផ្សារ គេអាចទទួលនូវទំនិញថោក សម្រាប់លក់អោយសមាជិក ហើយប្រាក់ចំណេញដែលទទួលបាន ត្រូវបានបែងចែកអោយទៅសមាជិកវិញតាមភាគហ៊ុនដែលគេមាន។
          នៅប្រទេស អាំឡឺម៉ង់ ឆ្នាំ១៨៦៤ មានមន្ត្រីមូលដ្ឋានម្នាក់ឈ្មោះ (Friedrich Wilheim Raiffeisen) រ៉ៃហ្វអៃសិន បានផ្តួចផ្តើមគំនិតចាប់ផ្តើមពីការសន្សំប្រាក់រួមគ្នា និងចែកអោយគ្នាខ្ចី ស្របពេលជាមួយគ្នា នេះដែរ នៅកន្លែងផ្សេងគ្នាមានជនជាតិអាឡឺមង់ម្នាក់ទៀតឈ្មោះ ហៀម៉ាន ស៊ុល ដេលិត្ស (Hermann Schutze Delitsch) បានបង្កើតសមាគមន៍ទិញទំនិញវត្ថុធាតុដើមរួមគ្នានៅឆ្នាំ១៨៤៧ និងបានបង្កើតអោយមានសមាគមសន្សំប្រាក់ននិងខ្ចីប្រាក់នៅឆ្នាំ១៨៥០ ដោយឈរលើគោលការជួយខ្លួនឯង ទទួលខុត្រូវដោយខ្លួនឯង និងការគ្រប់គ្រងដោយខ្លួនឯងក្រោយមកបានក្លាយជាធនាគារធំមួយនៅប្រទេសអាឡឺម៉ង់ មានឈ្មោះថា ធនាគារប្រជាជន។
          ចំណែកនៅប្រទេសកាណាដាវិញ ភាពក្រីក្រនិងជំពាក់បំណុលឈ្មួញឯកជន ជាបញ្ហាជំរុញអោយមានការបង្កើតនូវសហករណ៍ឥណទាន ដំបូងបំផុតនៅឆ្នាំ១៩០០ ដោយលោក ដេហ្សាដាំង (Desjardin) ដោយយកលំនាំតាមសហកឬណ៍ អឺរ៉ុប ដោយផ្តើមពីមនុស្សក្រុមតូច មានលុយត្រឹមតែ២០ដុល្លា ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្នននេះសហករណ៍ឥណទាននេះមានសមាជិក .៤លាននាក់ ហើយមានទ្រព្យសម្បត្តិ ជាង ១០៣ ពាន់លានដុល្លាកាណាដា។
          ដូចនេះ ជាការសន្និដ្ឋាន សហករណ៍/សហគមន៍ ត្រូចបង្កើតឡើងដោយវណ្ណៈទន់ខ្សោយ វណ្ណៈអធន មានការតស៊ូរំដោះខ្លួនអោយរួចពីភាពក្រីក្រតោកយ៉ាក និងការជិះជាន់កេងប្រវញ្ញ័ពីវណ្ណៈនាយទុន។ នៅដំណាក់កាលដំបូងកាបង្កើតសហករណ៍/សហគមន៍ ជាការតស៊ូជំនះរាល់ការលំបាកជាច្រើន ប៉ុន្តែការតស៊ូនេះជួយបណ្តុះនូវស្មារតី សាមគ្គីភាព
          សហករណ៍/សហគមន៍បានចឹញ្ចឹមនូវស្មារតី វិន័យលើខ្លួនឯងខ្ពស់ ការទទួលខុសត្រូវលើខ្លួនឯងខ្ពស់ ដូជាឧត្តមគតិ ប្រជាធិបតេយ្យ និងសមធម៌។ដោយចាប់ផ្តើមចេញពីក្រុម ឬសមាគមន៍ សន្សំប្រាក់ លក់ដូរ ទិញរួមគ្នា សហករណ៍​/សហគមន៍ ក្លាយជាអង្គការជំនួញដ៏ធំមួយ នៅប្រទេសលោកខាងលិច និងប្រទេសជប៉ុនមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។
          ហេតុនេះហើយបានជាគំនិត សហករណ៍/សហគមន៍ត្រូវបានយកទៅអនុវត្តន៍នៅប្រទេសក្រីក្រផ្សេងទៀត និងប្រទេសកំពុងអភិវឌ្ឍន៍។ប៉ុន្តែ សហករណ៍/សហគមន៍នៅប្រទេសកំពុងអភិវឌ្ឍន៍ មិនសូវបានទទួលជោគជ័យទូលំទូលាយដូចនៅប្រទេសលោកខាងលិចទេ ដូចគ្នាដែរ នៅប្រទេសដែលប្រកាន់យករបប កុម្មុយនិស្ត ដូចជាអតីតៈសហភាពសូវៀត ប្រទេសចិន ប្រទេសវៀតណាម។ល។ ការអនុវត្តន៍ សហករណ៍/សហគមន៍ ត្រូវបានបរាជ័យ ដោយសាតែគេមិនបាន គោរពតាមឧត្តមគតិដើម​​របស់ សហករណ៍​/សហគមន៍ ដូចជាការជួយគ្នាទៅវិញទៅមក ប្រជាធិបតេយ្យ ស្វ័យគ្រប់គ្រង

ខ. និយមន័យ សហគមន៍/ សហករណ៍
          សហគមន៍/សហករណ៍ គឺជាសមាគមឯករាជ្យមួយដែលបង្កើតឡើងដោយក្រុមមនុស្ស/​មនុស្សច្រើនដែលមានការសហការគ្នាដោយស្មក្រ័ពីចិត្ត ដើម្បីបំពេញនូវតម្រូវការ  ការប្រាថ្នាចង់បាន​​ ធ្វើអោយប្រសើរឡើងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ តាមរយៈការអនុវត្តន៍ សកម្មភាពសេដ្ឋកិច្ច  និងការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ   យោងទៅតាមព្រះរាជក្រឹត្យ ស្តីពីសហគមន៍កសិកម្មនៅកម្ពុជា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០០១

គ. ផលប្រយោជន៍ទទួលបានពីសហករណ៍​/សហគមន៍ 
          /​ បង្រៀនដល់សមជិក ពីការងារនិងការអនុវត្តន៍ជាមួយគ្នា ដោយឈរលើគុណតម្លៃជួយគ្នាទៅវិញទៅមក។ សហគមន៍គឺជាការធ្វើជំនួញរួមគ្នា ដែលគ្រប់គ្រងដោយក្រុមមនុស្ស ដែលប្រើប្រាស់សេវារបស់សហគមន៍។ពួកគេចាត់ចែងថវិកានិងប្រតិបត្តិការជំនួញឬសេវាកម្មសមរាប់ផលប្រយោជន៍របស់ពួកគេផ្ទាល់។
          /សហករណ៍/សហគមន៍នឹងផ្តល់ផលប្រយោជន៍យ៉ាងធំដល់សមាជិកដូចជាការបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន។ដូច្នេះវាជាមធ្យោបាយមួយរបស់សមាជិកក្នុងការរស់នៅ តាមរយៈការផ្តល់តាមតម្រូវការសំខាន់ផ្នែកសេវកម្ម។ឧបមាសហករណ៍/សហគមន៍ជាយានមួយក្នុងការធ្វើអោយប្រសើរឡើងនូវផ្នែកទីផ្សារ ឬការផ្តល់សេវាកម្ម។ផ្ទុយទៅវិញវាមិនអាចកើតឡើងបានទេបើសមាជិកតែម្នាក់ធ្វើសកម្មភាពនេះ។
          / វាផ្តល់តម្លៃទំនិញថោក ផ្តល់កំចីដល់សមាជិក
          / វាជួយលើទឹកចិត្តដល់សមាជិក សហករណ៍/សហគមន៍មានការសន្សំវិនិយោគថវិការរបស់ពួក​​​គេសំរាប់ប្រើប្រាស់នាពេលអនាគត។
          / វាផ្តល់ឱកាសជាច្រើនសំរាប់សមាជិក សហករណ៍/សហគមន៍ទទួលបានការរៀន​​​សូត្រពីការធ្វើជំនួញរបស់ពួកគេនាពេលអនាគត។

ឃ. របៀបបង្កើត សហករណ៍/ សហគមន៍ៈ
          សហគមន៍ ត្រូវបានគិតពិចារណាដូចជាមនុស្សធម្មតាដែលមានសង្ឃឹម​​ ចាប់ចេញពីចំណុចដែលទាបបំផុតនៃភាពក្រីក្រតាមរយៈប្រភេទអាជីវកម្មខ្លះៗនៃក្រុមសន្សំ
ដែល​​​ឃើញថាមានការរីកចំរើននៃប្រាក់ចំណូល។ ប្រាក់ចំណូលបន្ថែមនេះ គឺត្រូវបានត្រៀមបំរុងយ៉ាងហោចណាស់ក៏អាចឆ្លើយតបទៅនិងតម្រូវការខ្លះទៀតនៅក្នុងគ្រួសារ និងជាវិធីសាស្រ្តល្អបំផុតក្នុងការធ្វើវិនិយោគទុនយូរអង្វែង
         
របៀបដែលរៀបចំសហគមន៍អោយមានដំណើរការ និង មាននិរន្តភាព វានៅតែមានការជួបប្រទះនឹងបញ្ហាខ្លះៗជារឿងធម្មតារបស់មនុស្ស។ដូច្នេះតាមរយៈការណែនាំនេះ វាគ្រាន់តែជាទុនសំរាប់ការបង្កើតសហគមន៍ហើយវាជួយលើកទឹកចិត្តដល់មនុស្សធម្មតាអោយ
ចូលជាសមាជិកថ្មីនៃអង្គភាពសហគមន៍ដើម្បីឆ្លើយតបទៅនិងអារម្មណ៍ពួកគេ និងតម្រូវ
ការចំពោះមុខ។

ង. ការអភិវឌ្ឍន៍សហគមន៍ៈ
          ១. និយមន័យ
a.    Community Development: ជាដំណើរកើតពីកិច្ចខិតខមប្រឹងប្រែងរបស់មនុស្សគួបផ្សំជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គម វប្បធម៌នៃសហគមន៍(ឬ ដើម្បីលើកកម្ពស់កម្រិតសេដ្ឋកិច្ច សង្គម វប្បធម៌ និង សហគមន៍) និងដើម្បីសមាហរណកម្ម សហគមន៍ទាំងនេះទៅក្នុងអនាគតរបស់ជាតិ ហើយលើកទឹកចិត្តអោយប្រជាជនចូលរួមយ៉ាងសស្រាក់សស្រាំក្នុងដំណើរការនៃការអភិវឌ្ឍន៍ជាតិ។ (ការអោយនិយមន័យឆ្នាំ 1961)។
b.    Community Development: ជាដំណើការនៃការៀបចំផែនការ ដើម្បីអោយប្រជាជនទទួលបាននូវចំណេះដឹងដែលគេត្រូវការ  អាកប្បកិរិយា ជំនាញ ពោលគឺប្រជាជន ឬពលរដ្ឋ អាចចាត់ចែងរៀបចំ និងចូលរួមយ៉ាងពេញទំហឹងជាមួយនឹងផ្នែកផ្សេងទៀត ឬក៏ស្ថាប័នផ្សេងៗទៀតដើម្បីឆ្លើយតបទៅនឹងបញ្ហាសង្គមទាំងនោះ។(ការអោយនិយមន័យឆ្នាំ 1981)។
c.    Community Development: ជាការអនុវត្តវិទ្យាសាស្ត្រសង្គមដែលទាក់ទងជាមួយហ្នឹងការសិក្សា និងការចូលរួមរបស់ពលរដ្ឋ ដើម្បីធានាបាននូវសុខមាលភាពសង្គម និងកិច្ចសហប្រតិបត្តិការរបស់ពលរដ្ឋ(Luna 1997)
 (សូមរង់ចាំអានភាគបន្ត)

2 comments:

  1. Coin Casino | 100% up to €100 + 50 FS
    Coin Casino is a fantastic gambling platform that accepts cryptocurrencies like Bitcoin, Ethereum, 코인카지노 먹튀 Litecoin and more. The platform allows players to gamble their

    ReplyDelete
  2. Casinos Near Bryson City Casino & Racetrack, Bryson City
    The Bryson City Casino & 경산 출장마사지 Racetrack, 대전광역 출장샵 Bryson City, Bryson City, and Bryson City are on the map 이천 출장샵 and must be 21+ to access this promotion. 제주 출장안마 Use the link above to visit 속초 출장안마

    ReplyDelete